![លទ្ធផលដំបូងនៃការបោះឆ្នោតនៅភាគខាងកើតអ៊ុយក្រែន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_03/bo-phieu-dong-ukraine-6411-1414978511.jpg) |
លោក Alexander Zakharchenko ឆ្លើយសម្ភាសក្រោយ
ការបោះឆ្នោត (រូបថតៈ RIANovosti) |
(VOVworld)-តាមលទ្ធផលដំបូងដែលប្រកាសដោយប្រធានគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតរបស់សាធារណរដ្ឋប្រជាមានិតស្វ័យប្រកាស Lugansk នាថ្ងៃទី
៣វិច្ឆិកាថា មេដឹកនាំរបស់ Lugansk លោក Igor Plotnisky កំពុងនាំមុខ ក្នុងការបោះ
ឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងស្ថាប័ននីតិបញ្ញត្តិដោយទទួលបានសម្លេងគាំទ្រ
ចំនួន៦៣,១៧%។ ក្នុងពេលជាមួយគ្នានោះ លទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋ
អំណាចស្វ័យប្រកាស Donetsk នៅភាគខាងកើតអ៊ុយក្រែនបាន សរឲ្យឃើញថា
មេដឹកនាំរបស់ Donetsk លោក Alexander Zakharchenko ទទួលបានសម្លេងគាំទ្រ
៨១,៣៧%៕