|
តំណាងនៃទីក្រុងចំនួន២៤របស់លីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ (រូបថត៖AFP/TTXVN) |
(VOVworld) - នាយប់ថ្ងៃទី១៤ កុម្ភៈ ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីបានតែងតាំង
សមាជិកនៃរដ្ឋាភិបាលសាមគ្គីភាពជាតិថ្មី សំដៅបញ្ចប់ស្ថានការណ៍ជំលោះនិង
ភាពវឹកវរនៅប្រទេសអាហ្វ្រិកខាងជើងនេះ។រដ្ឋាភិបាលនេះរួមមានរដ្ឋមន្រ្តីចំនួន
១៣រូបនិងរដ្ឋលេខាធិការចំនួន៥រូប។លីប៊ីធ្លាក់ចូលក្នុងស្ថានការណ៍វឹកវរចាប់តាំង
ពីពេលកើតឡើងការធ្វើដ្ឋប្រហារដួលរលំរដ្ឋអំណាចរបស់អ្នកដឹកនាំ Muammar
Gaddafi។សមាជប្រជាជនទូទាំងប្រទេស (GNC) ជារដ្ឋសភាដែលបានបញ្ចប់
អាណត្តិតែមិនព្រមលាលែងពីតំណែង ហើយបានបង្កើតរដ្ឋាភិ បាលដោយខ្លួនឯង
នៅរដ្ឋធានី Tripoli ចាប់ពីខែសីហាឆ្នាំ២០១៤ដោយមានការ គាំទ្ររបស់ក្រុមជន
បះបោអ៊ីស្លាម ហើយបង្ខំឲ្យរដ្ឋាភិបាលដែលត្រូវបានអន្តរ ជាតិទទួលស្គាល់ត្រូវប្ដូរ
ទីស្នាក់ការទៅកាន់ទីក្រុង Tobruk ភាគខាងកើតលីប៊ី។ ស្ថានការណ៍ពោលខាង
លើធ្វើឲ្យលីប៊ីមានរដ្ឋាភិបាលចំនួនពីរនិងរដ្ឋសភាចំនួនពីរ ដោយព្រមៗគ្នា៕