លីបីមាននាយករដ្ឋមន្រ្តីថ្មី

លីបីមាននាយករដ្ឋមន្រ្តីថ្មី - ảnh 1
សម័យប្រជុំរបស់រដ្ឋសភាលីបី (រូបថតៈ Reuters)


VOVworld)-មជ្ឈដ្ឋានមន្រ្តីរដ្ឋសភាលីបីបានឲ្យដឹងថា នាថ្ងៃទី៤ឧសភា លោក Ahmed
Miitig ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់លីបី ក្នុងការបោះឆ្នោត របស់មហា
សន្និបាតប្រជាជនទូទាំងប្រទេសលីបី។ នេះជាលើកទី២ក្នុងសប្តាហ៍ កន្លងទៅដែល
ស្ថាប័ននីតិបញ្ញត្តិរបស់លីបីបានរៀបចំការបោះឆ្នោតជ្រើសតាំង នាយករដ្ឋមន្រ្តីថ្មី ក្រោយពីការបោះឆ្នោតលើកទី១នាថ្ងៃទី២៩មេសាមុននេះត្រូវ ផ្អាកដោយសារការរា
រាំងរបស់ជនប្រដាប់អាវុធមួយចំនួន។ ប្រទេសលីបីធ្លាក់ក្នុង វិបត្តិក្រោយពីក្រុមប្រ
ដាប់អាវុធនានានិងពួកឧទ្ទាមបានទន្ទ្រានកាន់កាប់កំពុងផែ សមុទ្រនិងទីក្រុងជាច្រើន បន្ទាប់ពីការប៉ះបោរផ្តួលរំលំមេដឹកនាំ Muammar Gaddafi នាឆ្នាំ២០១១កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ