|
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀតណាម លោក Truong Minh Tuan |
(VOVworld)-វគ្គហ្វឹកហាត់ជំនាញផ្សព្វផ្សាយអំពីការបោះឆ្នោតសមាជិកសភានីតិ
កាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ សម្រាប់
អ្នកយក ព័ត៌មាន អ្នកនិពន្ធនៃស្ថាប័នសារព័ត៌មានភាគខាងជើងបានប្រព្រឹត្តទៅនា
ថ្ងៃទី១៥ មេសានៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងផ្សព្វ ផ្សាយវៀតណាម លោក Truong Minh Tuan បានអះអាងថា៖
“ក្នុងការផ្សព្វផ្សាយអំពីបេក្ខជន ខ្ញុំស្នើឲ្យស្ថាប័នសារព័ត៌មានគប្បីផ្សព្វផ្សាយ
ដោយ សមភាព គ្មានការរើសអើងរវាងបេក្ខជនដែលស្ថាប័ន អង្គការឧទ្ទេសនាម
ជាមួយ បេក្ខជនចុះឈ្មោះដោយខ្លួនឯង គ្មានការរើសអើងចំពោះ មនុស្សដែល
មានមុខ តំណែងខ្ពស់ជាមួយមនុស្សធម្មតា ជាពិសេសគឺនៅតាមវិទ្យុតំបន់ដែរ”៕