វេជ្ជបណ្ឌិតទាំងអស់គប្បីបានសិក្សាលើវិស័យវេជ្ជសាស្រ្តឱសថសាស្ត្របុរាណ
(VOVWORLD) -នាព្រឹកថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៦០ នៃទិវាវេជ្ជសាស្រ្តឱសថសាស្ត្របុរាណវៀតណាម។
វេជ្ជបណ្ឌិតទាំងអស់គប្បីបានសិក្សាលើវិស័យវេជ្ជសាស្រ្តឱសថសាស្ត្របុរាណ |
នាព្រឹកថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៦០ នៃទិវាវេជ្ជសាស្រ្តឱសថសាស្ត្របុរាណវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានឲ្យដឹងថា ប្រសិនបើចង់ផ្លាស់ប្ដូរថ្មីលើវិស័យវេជ្ជសាស្រ្តឱសថសាស្ត្របុរាណ ដំបូងបង្អស់គប្បីផ្លាស់ប្ដូរលើវិស័យបណ្តុះបណ្តាល ហើយវេជ្ជបណ្ឌិតទាំងអស់ មុនពេលសិក្សា ឯកទេស គប្បីសិក្សាទាំងខាងឱសថបុរាណ និងឱសថលោកខាងលិច។
នាពេលបច្ចុប្បន្ននេះ មានខេត្ត ក្រុងចំនួន ៥៦ ដែលមានមន្ទីរពេទ្យវេជ្ជសាស្ត្របុរាណ។ នារយៈពេលខាងមុខ ក្រសួងសុខាភិបាលនឹងបង្កើនការស្រាវជ្រាវលើវិស័យវេជ្ជសាស្ត្របុរាណ ហើយលើកទឹកចិត្តការអភិវឌ្ឍន៍នៅតំបន់ដាំរុក្ខជាតិឱសថ៕