វ៉េណេស៊ុយអេឡាផ្ញើរកំណត់ទូតប្រឆាំងជំទាស់អាមេរិក
|
វ៉េណេស៊ុយអេឡាផ្ញើរកំណត់ទូតប្រឆាំងជំទាស់អាមេរិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ មិនា វ៉េណេស៊ុយអេឡាបានផ្ញើរកំណត់ទូតជាផ្លូវការ
ក្នុងនោះ ប្រឆាំងជំទាស់ការដែលប្រធានាធិបតីអាមេរិក លោក Barack Obama
បានប្រកាសថា៖ ប្រទេសអាមេរិកឡាទិននេះគឺជាការគំរាមកំហែងចំពោះសន្តិសុខ
ជាតិ ព្រមទាំងចេញផ្សាយបទបញ្ជាជាបន្ទាន់ដើម្បីទប់ទល់នឹងការគំរាមកំហែង
ពោលខាងលើផងដែរ។ រដ្ឋមន្ត្រីករបរទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy
Rodriguez បានអះអាងថា៖ រដ្ឋាភិបាលនៃប្រទេសនេះកំពុងដោះស្រាយបញ្ហា
ពោលខាងលើដោយ វិធានការការទូតដើម្បីសេតវិមានលុបចោលអនុក្រិតពោល
ខាងលើ។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកប្រមុខផ្នែកការទូត
វ៉េណេស៊ុយអេឡាបានសង្កត់ធ្ងន់ថា៖ ប្រទេសនិងអង្គការជាច្រើន ដូចជា សហគម៍បណ្ដាប្រទេសអាមេរិកឡាទិននិងការីបេ (CELAC) សហភាពប្រទេស
អាមេរិកឡាទិន (UNASUR) ជាដើម បានស្នើរឲ្យអាមេរិក ត្រូវលុបចោល
អនុក្រិតពោលខាងលើ៕