វេណេហ្ស៊ុយអេឡាចោទប្រកាន់អាមេរិកពីអំពើគំរាមកំហែងវាយប្រហារដោយយោធា

(VOVWORLD) - ក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី៦ កញ្ញា ឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡាប្រចាំអ.ស.បលោក Jorge Valero បាន ចោទប្រកាន់រដ្ឋាភិបាលអាមេរិកពីអំពើគំរាមកំហែងវាយប្រហារដោយយោធាតម្រង់ទៅលើប្រទេសអាមេរិកខាងត្បូងនេះ។
វេណេហ្ស៊ុយអេឡាចោទប្រកាន់អាមេរិកពីអំពើគំរាមកំហែងវាយប្រហារដោយយោធា - ảnh 1 ឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡាប្រចាំអ.ស.បលោក Jorge Valero (ខាងស្ដាំ) (រូបថត៖ AFP/TTXVN)

(VOVworld) - ក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី៦ កញ្ញា ឯកអគ្គរដ្ឋទូត វេណេហ្ស៊ុយអេឡាប្រចាំអ.ស.បលោក Jorge Valero បាន ចោទប្រកាន់រដ្ឋាភិបាលអាមេរិក ពីអំពើគំរាមកំហែងវាយប្រហារដោយយោធាតម្រង់ទៅលើប្រទេសអាមេរិកខាងត្បូងនេះ។ លោក Valero អះអាងថាវេណេហ្ស៊ុយអេឡាជាគោលដៅក្នុងយុទ្ធនាការអន្តរជាតិសំដៅបង្កឡើងអស្ថិរភាពនិងបំបែកបំបាក់របបប្រជាធិបតេយ្យនៅប្រទេសនេះ ក៏ដូចជាឧបាយកលផ្ដួល រលំរដ្ឋាភិបាលស្របច្បាប់របស់ប្រធានាធិបតីលោក Nicolas Maduro ផងដែរ។ ឯកអគ្គរដ្ឋទូត Valero ចាត់ទុកថា ការគំរាមកំហែងរបស់អាមេរិកអាចបង្កឡើង គ្រោះថ្នាក់ទៅលើខឿនសន្តិភាពនិងសន្តិសុខតំបន់ក៏ដូចជាពិភពលោក។ លោក រូបនេះអះអាងថា សេតវិមានកំពុងជំរុញសង្គ្រាមសេដ្ឋកិច្ច-ហិរញ្ញវត្ថុប្រឆាំងនឹង វេណេហ្ស៊ុយអេឡា ដោយបទដាក់ទណ្ឌកម្មឯកតោភាគី។

        នាថ្ងៃដដែល ក្រសួងការបរទេសវេណេហ្ស៊ុយអេឡាក៏បានចេញសេចក្ដី ជូនដំណឹងដោយសង្កត់ធ្ងន់ថា បទដាក់ទណ្ឌកម្មរបស់វ៉ាស៊ីនតោនប្រឆាំងនឹង ការ៉ាកាស នឹងបង្កឡើងការខូចខាតចំពោះសមត្ថភាពផ្គត់ផ្គង់ប្រេងឧស្ម័នរបស់ វេណេហ្ស៊ុយអេឡា តាមនោះជះឥទ្ធិពលអសកម្មដោយផ្ទាល់ទៅលើប្រជាជនអាមេរិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ