វៀតណឆមានិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវប្បធម៌និងទេសចរណ៍

           

វៀតណឆមានិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវប្បធម៌និងទេសចរណ៍ - ảnh 1

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួង យព័ត៌មាន​វប្បធម៌និងទេសចរណ៍ឡាវលោក​Bosengkham Vongdara (រូបថត VNA)

Vovworld-នារសៀលថ្ងៃទី២៨មករាឧបនាយករដ្ឋមន្រ្តីវៀតណាមលោក VuDuc Dam បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួង យព័ត៌មាន​វប្បធម៌និងទេសចរណ៍ឡាវ
លោក​Bosengkham Vongdara និងគណះប្រតិភូឡាវដែលកំពុងបំពេញទស្សនកិច្ច
ការងារនៅប្រទេសវៀតណាម។នៅទីនេះ លោក Vu Duc Damបានវាយតំលៃខ្ពស់
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ យព័ត៌មាន​វប្បធម៌និងទេសចរណ៍រវាងប្រទេស
ទាំង២វៀតណាមនិងឡាវនេពេលកន្លងមក។លោក Vu Duc Damក៍គូសបញ្ជាក់ដែរ
ថា៖វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយឡាវលើវិស័យ
នានាពោលខាងលើដោយឈរលើស្មារតីសហប្រតិបត្តិការជាពិសេស។នាថ្ងៃដដែល អគ្គនាយកវិទ្យុសំលេងវៀតណាមលោក Nguyen Dang Tienនិង លោក​Bosengkham Vongdaraបានមានជំនួបគ្នាស្តីពីការបង្កើននិងបើកទូលាយកិច្ចសហប្រតិបត្តិការរវាង
ភាគីទាំង២លើវិស័យព័ត៌មាន។ភាគីទាំង២ចាត់ទុកថានាពេលខាងវិទ្យុសំលេងវៀត
ណាមនិងស្ថានីយ៍ផ្សាយសំលេងជាតិឡាវ២គប្បីសហប្រតិបត្តិការប្រកបដោយ
ប្រសិទ្ឋភាពខ្ពស់ជាងទៀត។ថ្លែងមតិនៅឱកាសនេះលោក​Bosengkham Vongdaraអោយ
ដឹងថា៖“  នាពេលកន្លងមកវិទ្យុផ្សាយសំលេងទាំង២ បានមានការជួបប្រាស្រ័យនិង
ផ្លាស់ប្តូរយោបល់ជាប្រចាំព្រមទាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
លើវិស័យផ្សាយសំលេង។ភាគីទាំង២នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ​តទៅទៀតក្នុង
បំណងបង្កើនគុណភាពនៃកម្មវិធីផ្សាយសំលេងទាំងឡាយ។ ក្នុងនោះប្រមូលប្តុំទៅលើ
កិច្ចការសំខាន់មួយចំនួនដូចជាគ្រឿងម៉ាស៊ីនសម្ភារះ  និងផ្លាស់ប្តូរបទពិសោធន៍ដ៍ថ្លសថ្លា
ដើម្បីពង្រីកវិស័យផ្សាយសំលេងជាដើម។  “

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម​គណះប្រតិភូក្រសួង ព័ត៌មាន​វប្បធម៌
និងទេសចរណ៍ឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួង វប្បធម៌កីឡានិងទេសចរណ៍វៀតណាមជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន័ជាមួយ
ស្ថានីយ៍ទូរទស្សវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ