វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកសិកម្មនិងទេសចរណ៍
ផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្ម និងទេសចរណ៍ ខេត្ត Tra Vinh
លើក ទី១ ត្រូវបានប្រារព្វឡើង នារសៀលថ្ងៃទី ៨ មេសា នៅខេត្តបាត់ដំបង
( កម្ពុជា)។ នេះគឺជាសកម្មភាព១ក្នុងចំណោមសកម្មភាពឆ្ពោះទៅការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងខេត្ត Tra Vinh និយាយដោយឡែក និង
បណ្ដាខេត្ត នៅតំបន់វាលទំនាបទន្លេ Cuu Long និយាយរួម ជាមួយតំបន់ផ្សេងៗរបស់កម្ពុចា ប្រមូលផ្តុំទៅលើបណ្ដាវិស័យកសិកម្មនិងទេសចរណ៍។ថ្នាក់ដឹកនាំខេត្តបាត់ដំបងបានវាយតំលៃយ៉ាងខ្ពស់ ការរៀបចំផ្សារណាត់លើកនេះ និង
ជំនួបប្រាស្រ័យស្ដីពីការផ្ទេរប្តូរបច្ចេកវិទ្យា កសិកម្ម របស់ខេត្ត Tra Vinh និង
ចាត់ទុកថា នេះគឺជាឱកាសដ៏ថ្លៃថ្នូរ ដើម្បីប្រជាជនខេត្ត បាត់ដំបងសិក្សារ
ស្រាវជ្រាវបទពិសោធន៍ លើកកំពស់ប្រសិទ្ធិភាពផលិតកម្ម កសិកម្ម ពាណិជ្ជ
កម្ម ប្រមូលទិញ និងកែច្នៃកសិផល៕