(VOV)_ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ សីហា គណៈប្រតិភូក្រសួងធម្មការនិងសាសនា
កម្ពុជា ដឹកនាំដោយលោក ហ៊ីមឆែម ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ដែលកំពុង
បំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងកម្មវិធីធ្វើសកម្មភាព នាព្រឹកថ្ងៃទី២ សីហា
នៅទីក្រុងហាណូយ គណៈប្រតិភូក្រសួងធម្មការនិងសាសនាកម្ពុជាបានដំណើការកិច្ច
ប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសាសនារដ្ឋាភិបាល។ ភាគីទាំងពីរបានផ្លាស់ប្តូរ
អំពីស្ថានភាពសាសនា និងបទពិសោធន៍គ្រប់គ្រងរដ្ឋអំពីសាសនា ។ ទន្ទឹមនឹងនោះ
ភាគីទាំងពីរក៏បានឯកភាពបន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ សហប្រតិបត្តិ
ការក្នុងកិច្ចការបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលផងដែរ។
![វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_08_02/f282bcd7-bbed-4317-a633-3310995e8d30.jpg) |
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទី២ សីហា នៅទីក្រុងហា
ណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយ គណៈប្រតិ
ភូក្រសួងធម្មការនិងសាសនាកម្ពុជាផងដែរ៕