វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម
![វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_06_15/3e177ac3-603d-40f4-8d45-3704fefa6804.jpg) |
វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម |
(VOV)_នារសៀលថ្ងៃទី១៤ មិថុនា ក្រសួងការពារជាតិ និងស្ថាប័នសហប្រតិបត្តិ
ការអន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម បានរៀបចំពិធីចុះហត្ថលេ
ខា កំណត់ហេតុពិភាក្សាអំពីគំរោងការណ៍៖វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម។ គោលដៅរបស់គំរោងការណ៍
គឺបង្កើនសមត្ថភាពគ្រប់គ្រង ក្នុងការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែក
មីនបន្ទាប់ពីសង្គ្រាម តាមរយៈការបង្កើនសមត្ថភាពសំរាប់មជ្ឈមណ្ឌលធ្វើសកម្មភាព
គ្រាប់បែកមីនជាតិវៀតណាម ធានាសុវត្ថិភាពសំរាប់ប្រជាជន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់តំបន់នៅខេត្ត Binh Dinh និងQuang Binh ។ ទន្ទឹមនឹងនោះ
គំរោងការណ៍សំដៅលើកកំពស់ចំណេះដឹង អំពីគ្រោះអាសន្តគ្រាប់បែកមីនសំរាប់ប្រ
ជាជនទៀតផង។ ស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង នឹងផ្តល់ជនួយ
ឥតសំណង់ សំរាប់មជ្ឈមណ្ឌលធ្វើសកម្មភាពគ្រាប់បែកមីនវៀតណាម ដោយទឹក
ប្រាក់ចំនួន២០លានដុល្លារអាមេរិក។ គំរោងការណ៍នេះត្រូវបានអនុវត្តក្នុងរយៈពេល
៥ឆ្នាំ (ចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ២០២០)៕