វៀតណាមខិតខំប្រឹងប្រែងបំពេញតួនាទីជាប្រធានសហគមន៍វប្បធម៌-សង្គមអាស៊ាន

(VOVWORLD) - ក្នុងឆ្នាំ ២០២០នេះ ក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ច នឹងផ្តោតសំខាន់លើការអនុវត្តរាល់ដំណោះស្រាយនានាដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ រួមទាំងផ្តោតលើអាទិភាពរបស់គណៈកម្មាធិការជាតិអាស៊ាន ក៏ដូចជាសេចក្តីបញ្ជាណែនាំរបស់លោកនា យករដ្ឋមន្ត្រី ដើម្បីរួមវិភាគទាន ជួយវៀតណាមបំពេញប្រ កបដោយជោគជ័យនូវតួនាទីជាប្រធានសហគមន៍វប្បធម៌និងសង្គមអាស៊ាន។
វៀតណាមខិតខំប្រឹងប្រែងបំពេញតួនាទីជាប្រធានសហគមន៍វប្បធម៌-សង្គមអាស៊ាន - ảnh 1 រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung (រូបថតៈ TTXVN)

រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung មានប្រសាសន៍ថា ក្នុងនាមជាប្រធាន សហគមន៍វប្ប ធម៌សង្គម ឆ្នាំ ២០២០ វៀត ណាមនឹងប្រកាន់ខ្ជាប់នូវខ្លឹមសារអាទិភាពចំនួន ៥ ដែលគណៈកម្មាធិការជាតិអាស៊ានបានដាក់ចេញ។ ឈរលើមូលដ្ឋាននោះ បង្កើតផែនការសកម្មភាព ក្នុងនោះមានសកម្មភាពជាក់លាក់ចំនួន ៣៣។ លោក Dao Ngoc Dung បានអោយដឹងថែមទៀតថា៖ អាទិភាពពីររបស់យើងគឺ៖ ការអភិវឌ្ឍធនធានមនុស្សដោយយកមនុស្សជាគោល ជាកម្លាំងចលករ ដើម្បីបង្កើតការតភ្ជាប់រវាងបណ្តាប្រទេសអាស៊ាន ជាពិសេសទាក់ទងនឹងវប្បធម៌និងប្រជាជន។ ទីពីរគឺផ្តោតលើប្រធានបទ “ការអភិវឌ្ឍការងារសង្គម ឆ្ពោះទៅរកការចូលរួមរបស់មនុស្សគ្រប់គ្នា”។ ពោលគឺ មនុស្សគ្រប់គ្នានឹងចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅជាក់ជាពុំខាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ