វៀតណាមខិតខំប្រឹងប្រែងសម្រេចគោលដៅកំណើន 6,7%
(VOVWORLD) -នៅឆ្នាំ 2017 ប្រទេសវៀតណាមខិតខំដើម្បីសម្រេចអោយបាននូវគោល ដៅកំណើន 6,7% ។ នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលនាខែសីហា រដ្ឋមន្ត្រីក្រសួងនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung
វៀតណាមខិតខំប្រឹងប្រែងសម្រេចគោលដៅកំណើន 6,7% |
នៅឆ្នាំ 2017 ប្រទេសវៀតណាមខិតខំដើម្បីសម្រេចអោយបាននូវគោលដៅកំណើន 6,7% ។ នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលនាខែសីហា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានអោយដឹងថា៖ដើម្បីសំរេចគោលដៅនេះ ក្នុងប៉ុន្មានខែចុងឆ្នាំ ២០១៧នេះយើងត្រូវតែធានាបានកំណើន 7 , 42% ។ យោងតាមលោក Mai Tien Dung ថា៖ កំណើននេះអាស្រ័យទៅលើកត្តាជាច្រើន៖
“ ដើម្បីសម្រេចបានគោលដៅនេះគឺត្រូវមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងពីប្រព័ន្ធនយោបាយទាំងមូល ស្ថាប័នគ្រប់ជាន់ថ្នាក់ និងបណ្ដាខេត្ត ជាពិសេសគឺបណ្ដាខេត្តនិងតំបន់ឧស្សាហកម្មសំខាន់ៗ។”
រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung ក៏បានអោយដឹងថែមទៀត ថា៖ នាពេលខាងមុខនេះ រដ្ឋាភិបាលនឹង ប្តេជ្ញាចិត្តរៀបចំឡើងវិញនូវបណ្ដាអង្គភាពសេវាកម្មសាធារណះ ៕