វៀតណាមគាំទ្រក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោះស្រាយការសាកល្បងអំពីភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅទ្វីបអាហ្រ្វិក

(VOVWORLD) - ថ្លែងនៅព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្ភអំពី សកម្មភាពរបស់ក្រុមភេរវកម្មនានាដែលកំពុងគំរាមកំហែងដល់ស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសអាហ្វ្រិកជាច្រើន។
វៀតណាមគាំទ្រក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោះស្រាយការសាកល្បងអំពីភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅទ្វីបអាហ្រ្វិក - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប (រូបថត៖ TTXVN) 

  នាថ្ងៃទី១១មីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចពិភាក្សាអំពីស្ថានភាពភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅទ្វីបអាហ្វ្រិកតាមគំនិតផ្ដួចផ្ដើមរបស់ចិន ដែលជាប្រធានដោយប្ដូរវេនរបស់ ក្រុមប្រឹក្សាសន្តិសុខក្នុងខែមីនាឆ្នាំ២០២០។

        ថ្លែងនៅព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្ភអំពី សកម្មភាពរបស់ក្រុមភេរវកម្មនានាដែលកំពុងគំរាមកំហែងដល់ស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសអាហ្វ្រិកជាច្រើន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ ធ្ងន់ទៅលើសារសំខាន់នៃការដោះស្រាយបញ្ហាភេរវកម្មដល់ទីចុងបញ្ចប់តាមរយៈការដោះស្រាយបញ្ហានានាពាក់ព័ន្ធដល់ការគ្រប់គ្រង សន្តិសុខ វិសម ភាពនិងការអភិវឌ្ឍដោយចីរភាព។ លោកបានចាត់ទុកថា ត្រូវការអនុវត្តឲ្យ មានប្រសិទ្ធភាពនូវសន្ធិសញ្ញាអន្តរជាតិនិងសេចក្ដីសម្រេចចិត្តនានារបស់ អ.ស.បក្នុងបញ្ហាប្រឆាំងនឹងការផ្ដល់ជំនួយនិងហិរញ្ញប្បទានសម្រាប់ ភេរវកម្ម។ លោកឯកអគ្គរដ្ឋទូត វៀតណាមបានរំលេចកិច្ចសហប្រតិបតិ្តការ របស់ប្រទេសអាហ្វ្រិកនានាក្នុងបញ្ហានេះ ហើយអំពាវនាវឲ្យមានការជួយ ឧបត្ថម្ភរបស់សហគមន៍អន្តរជាតិចំពោះទ្វីបអាហ្វ្រិកក្នុងការដោះស្រាយការសាកល្បងខាងភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ