វៀតណាមគោរពទំនាក់ទំនងសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ

វៀតណាមគោរពទំនាក់ទំនងសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ - ảnh 1
វៀតណាមគោរពទំនាក់ទំនងសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ (VNP)

        Vovworld-នាថ្ងៃទី២០កក្កដានៅក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជា
​រដ្ឋមន្ត្រី​ការ​បរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយ
​អនុរដ្ឋមន្ត្រីការ​បរទេសឡាវលោក​ Alounkeo Kittikhoun ដែលកំពុងបំពេញ​ទស្សន
កិច្ចនៅ​វៀត​ណាម។ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស Pham Binh Minh បាន
អះអាងថា វៀត​ណាម​គោរពនិងលៃទុកអាទិភាពខ្ពស់បំផុតសំរាប់ការ​ពង្រឹងនិង
ពង្រីកនូវទំនាក់ទំនង​សាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យវៀត
ណាម-ឡាវ។

        មុននោះអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung និង​អនុរដ្ឋមន្ត្រី
​ការ​បរទេសឡាវ Alounkeo Kittikhoun បានធ្វើសហអធិបតីកិច្ចប្រជុំ​ពិគ្រោះយោបល់​
នយោបាយលើកទី១រវាងក្រសួងការបរទេសវៀតណាមនិង​ក្រសួងការបរទេសឡាវ។
ភាគីទាំងពីរបានឯកភាពសហការលាតត្រដាងប្រកប​ដោយប្រសិទ្ធភាពកិច្ចព្រម
​ព្រៀង​សហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរដំណាក់កាល២០១៤-២០២០
ត្រៀម​រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំ​លើក​ទី​២​រវាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី
ការ​បរទេសនៃប្រទេសទាំងពីរនាចុងឆ្នាំ​២០១៥នៅក្រុងហាណូយ។ ភាគីទាំងពីរបាន
​ឯកភាព​បន្តសហប្រតិបត្តិការ​ជិត​ស្និទ្ធិ​នៅវេទិការដំបន់និង​អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ