វៀតណាមចែករំលែកបទពិសោធន៍ស្តីពីគោលនយោបាយអភិវឌ្ឍន៍ក្រោយ Covid-19

(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau បានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពី “គោលនយោបាយអភិវឌ្ឍន៍ក្រោយ Covid-19” ដែលរៀបចំឡើងដោយនាយកដ្ឋានឧស្សាហកម្មកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ( ICMEI)។
វៀតណាមចែករំលែកបទពិសោធន៍ស្តីពីគោលនយោបាយអភិវឌ្ឍន៍ក្រោយ Covid-19 - ảnh 1 សិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពី “គោលនយោបាយអភិវឌ្ឍន៍ក្រោយ Covid-19” តាមប្រព័ន្ធវីដេអូ  (រូបថត៖ vov)

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Pham Sanh Chau បានចែករំលែកបទពិសោធន៍មួយចំនួនរបស់ វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាមបានទទួលជោគជ័យក្នុង “ការប្រយុទ្ធប្រឆាំងលើកដំបូង” នឹងជំងឺ Covid-19 នៅពេលដែលចំនួនករណី ជាសះស្បើយមានជិត ៩០% ហើយមិនមានអ្នកស្លាប់នោះឡើយ។ ដើម្បីទទួលបានលទ្ធផលនោះ រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានឯកភាពជាឯកច្ឆ័ន្ទលើការអនុវត្តវិធានការធ្វើចត្តាឡីស័កនិងដាក់នៅដាច់ដោយឡែកដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។ លោក Pham Sanh Chau ក៏បានបន្ថែមទៀតថានៅថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងមានកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាផ្ទាល់ ដើម្បីឆ្លើយសំនួរនិងលើកទឹកចិត្តអង្គភាពអាជីវកម្មនានាផងដែរ។ យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក (WB) បានឲ្យដឹងថារួមជាមួយចិននិងឥណ្ឌា វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីជំងឺរាតត្បាតសកល Covid-19 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ