វៀតណាមចូលរួមកិច្ចប្រជុំ SOM អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង​វេទិកាតំបន់អាស៊ាន

(VOVWORLD) - បន្តកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM ASEAN) នាថ្ងៃទី ៧ និងទី ៨ មិថុនា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet ប្រធាន SOM អាស៊ានវៀតណាមបានចូលរួម កិច្ចប្រជុំ SOM អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

បណ្តាកិច្ចប្រជុំបានពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពលើទិសដៅអភិវឌ្ឍន៍ក្របខ័ណ្ឌពាក់ព័ន្ធនាពេលខាងមុខ។

វៀតណាមចូលរួមកិច្ចប្រជុំ SOM អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង​វេទិកាតំបន់អាស៊ាន - ảnh 1ប្រធាន SOM អាស៊ានវៀតណាម លោក Do Hung Viet បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ រូបថត៖ TTXVN

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានស្នើឱ្យប្រទេសនានាផ្តល់អាទិភាពដល់ការពង្រឹងនិងលើកកំពស់តួនាទីនៃក្របខ័ណ្ឌ អាស៊ាន+៣ EAS និង ARF ដោយអាស៊ានជាមជ្ឈភាព រួមចំណែកយ៉ាងសកម្មក្នុងការធានាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លៀតយកកម្លាំងចលករកំណើនថ្មីប្រកបដោយប្រសិទ្ធភាព គាំទ្រការបង្រួញគម្លាតអភិវឌ្ឍន៍ អភិវឌ្ឍអនុតំបន់ រួមទាំងអនុតំបន់មេគង្គ ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ ARF ស្តីពីការជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ (ISM-DR) ដំណាក់កាល ២០២៣-២០២៦ លោកអនុរដ្ឋមន្ត្រីបានចែករំលែកផែនការសកម្មភាពដែលនឹងត្រូវបានអនុវត្តន៍នាពេលខាងមុខ; ទន្ទឹមនឹងនោះ បានប្រកាសអំពីសកម្មភាពមួយចំនួនដែលវៀតណាមនឹងធ្វើជាសហប្រធានក្នុងដំណាក់កាល ២០២៤-២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ