វៀតណាមចូលរួមជំនួបប្រាស្រ័យរវាងគណៈបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ

វៀតណាមចូលរួមជំនួបប្រាស្រ័យរវាងគណៈបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ - ảnh 1
(រូបថត៖AFP)

(VOVworld) - ជំនួបប្រាស្រ័យអន្តរជាតិរវាងគណៈបក្សកុម្មុយនីស្តនិងកម្មករលើក
ទី១៧ (IMCWP ១៧) ក្រោមប្រធានបទ “ភារកិច្ចរបស់គណៈបក្សកុម្មុយនីស្តនិងកម្ម
ករក្នុងការបង្កើនការតស៊ូរបស់វណ្ណៈកម្មករប្រឆាំងនឹងការកេងប្រវ័ញ្ចរបស់លិទ្ធិមូល
ធននិយម សង្គ្រាមចក្រព័ត្តិនិងលិទ្ធិហ្វាស៊ីត រំដោះវណ្ណៈនិងប្រជាជាតិដើម្បីលិទ្ធិ
សង្គមនិយម” ត្រូវបានរៀបចំឡើងនៅទីក្រុង Istanbul របស់ទួកគីចាប់ពីថ្ងៃទី៣០
តុលាដល់ថ្ងៃទី១ វិច្ចិកា។គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក
Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួប
ប្រាស្រ័យលើកនេះក៏ដូចជាជួបចរចារជាមួយគណៈប្រតិភូអន្តរជាតិជាច្រើនដើម្បី
ពិភាគ្សាអំពីវិធានការបង្កើនទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។
ជំនួបប្រាស្រ័យលើកនេះបានប្រមូលផ្ដុំវាយតំលៃចំពោះបំរ៉ែបំទួលគួរឲ្យចាប់អា
រម្មណ៍នៃស្ថានភាពអន្តរជាតិ អត្តចរិតនៃដំណើរការសេដ្ឋកិច្ច នយោបាយ សង្គម
នានាដែលកំពុងប្រព្រឹត្តទៅក៏ដូចជាគ្រោះអាសន្នរឡើងជណ្ដើរនៃជំលោះអាវុធ
ភាពតានតឹងសង្គមនៅតំបន់មួយចំនួនលើពិភពលោក។បណ្ដាតំណាងបានសង្កត់
ធ្ងន់ទៅលើតម្រូវការបង្កើនការចែករំលែកព័ត៌មាននិងសហការរវាងគណៈបក្ស
កុម្មុយនីស្ត កម្មករនានាក្នុងស្ថានការនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ