វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់អំពីថាមពលនៅសឹង្ហបុរី
|
រេអាទ័រនុយក្លេអ៊ែរនៅទីក្រុងDa Lat វៀតណាម (រូបថតៈ TTXVN) |
(VOVworld)-ក្នុងការបកស្រាយអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៌ថាមពលរបស់វៀតណាម នៅសន្និសីទជាន់ខ្ពស់ស្តីអំពីថាមពលដែលប្រព្រឹត្តទៅនៅសឹង្ហបុរីនាថ្ងៃ ទី២៨តុលា
លោក Le Tuan Phong អគ្គនាយករងនៃនាយកដ្ឋានថាមពលចំណុះក្រសួងឧស្សា
ហ ពាណិជ្ជកម្មវៀតណាម បានអះអាងថាគោលដៅទូទៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៌
ថាមពលជាតិដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៥០ របស់វៀតណាម គឺធា
នាសន្តិសុខថាមពលជាតិ ផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍន៌សេដ្ឋ
កិច្ចសង្គមជាដើម។ អំពីសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ក្នុងវិស័យថាមពល
លោក Le Tuan Phong បានស្នើរបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី
ជាមួយបណ្តាប្រទេសផលិត ដឹកជញ្ជូន និង ប្រើប្រាស់ថាមពល។ លោកLe Tuan
Phong អះអាងថា វៀតណាមនឹងបន្តអនុវត្តន៌រាល់វិធានការដើម្បីកែលំអជាងទៀត បរិយាកាសវិនិយោគនិងធ្វើអា ជីវកម្ម បង្កើតយន្តការផ្ទេប្តូរបច្ចេកទេស និងចែក
រំលែកព័ត៌មានក៏ដូចជាបទ ពិសោធន៌ក្នុងបណ្តាវិស័យទាក់ទិននានាផងដែរ៕