វៀតណាមឆ្ពោះទៅការនាំចេញចីរភាព
(VOV) /  
|
វៀតណាមឆ្ពោះទៅការនាំចេញចីរភាព |
VOV-“ជំរុញអភិវឌ្ឍន៍ការនាំចេញចីរភាព” ជាប្រធានបទនៃវេទិការនាំចេញ
ឆ្នាំ២០១៣ក្នុងក្របខ័ណ្ឌផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៣
- VIETNAM EXPO 2013 បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១មេសានៅទីក្រុងហា
ណូយ។
តាមនាយកដ្ឋាននីហរ័ណ-អាហរ័ណ ក្រសួងឧស្សាហពាណិជ្ជកម្មវៀត
ណាមថា ក្នុងរយៈពេល៣ខែដើមឆ្នាំនេះសកម្មភាពនាំចេញរបស់វៀតណាមបន្ត
ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាមួយតំលៃប្រាក់ជិត៣ម៉ឺនលានដុល្លារ
អាមេរិក កើនជិត២០%បើប្រៀបនឹងរយៈពេលដូចគ្នា។ គួរឲ្យយកចិត្តគឹតំលៃ
នាំចេញទៅបណ្ដាទីផ្សារមានសក្ដានុភាពសុទ្ធតែមានកំរិតកំណើនល្អបង្គួរដូចជា
អាមេរិកបានកើនឡើងជិត១៧% EU កើន៣២%អាស៊ានកើន២៩,៥%ជាដើម។
ប៉ុន្តែការនាំចេញរបស់វៀតណាមមិនទាន់ចីរភាព ទ្រង់ទ្រាយនាំចេញនៅតូចតាច់
មិនទាន់ស័គ្គសមនឹងសក្ដានុភាព។ លោក Do Thang Hai ប្រធាននាយកដ្ឋាន
ពន្លឿនពាណិជ្ជកម្មក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា៖
“ជាមួយខឿនសេដ្ឋកិច្ចសមាហរណកម្មយ៉ាងស៊ីជម្រៅនិងមានកំរិតបើក
ចំហរដ៏ធំដូចជាវៀតណាម អភិវឌ្ឍន៍ការនាំចេញចីរភាពជាភារកិច្ចសំខាន់ជួរមុខ
នាបច្ចុប្បន្ន។ អភិវឌ្ឍន៍ការនាំចេញចីរភាពទាមទាយើងត្រូវមានដំណោះស្រាយមូលដ្ឋានអំពីការអភិវឌ្ឍន៍ផលិតកម្មផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ក្នុងនោះយក
ចិត្តទុកដាក់លើកកំពស់ទិន្នផលគុណភាពតំលៃផលិតផលជាដើម។”
រីឯតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននីហរ័ណ-អាហរ័ណក្រសួងឧស្សាហពាណិជ្ជកម្មថាក្រៅពីការឆ្លៀតយកឱកាសកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) នោះ បណ្ដាអង្គភាពអាជីវកម្មត្រូវយកចិត្តទុកដាក់ដល់
ការងារពន្លឿនពាណិជ្ជកម្មទៀតផង។
“ប្រការសំខាន់បំផុតគឺបណ្ដាអង្គភាពអាជីវកម្មត្រូវស្វែងយល់ទីផ្សារយ៉ាង
ម៉ត់ចត់។ទី២គឺក្ដាប់ជាប់ព័ត៌មានដើម្បីមានវិធានការទប់ទល់ទាន់ពេលវេលា៕”
-VOV