វៀតណាមជានិច្ចកាលជាសមាជិកសកម្មក្នុងការកសាងសហគមន៍អាស៊ាន
(VOV)_នារសៀលថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអគ្គ លេខាធិការអាស៊ាន លោកLe Luong Minh ដែលកំពុងមានវត្តមាននៅវៀតណាម
ចូលរួមសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី ១៩។ នាយករដ្ឋមន្ត្រី Nguyen Tan
Dungបានសង្កត់ធ្ងន់ថា÷ វៀតណាមនឹងជានិច្ចកាលជាសមាជិកសកម្ម មានការទទួលខុសត្រូវក្នុងការកសាងសហគមន៍អាស៊ាន ពិសេសគឺក្នុងការកសាងសហគមន៍
សេដ្ឋកិច្ចអាស៊ាន។ នាយករដ្ឋមន្ត្រីមានគោលបំណងថា÷ បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអា
ស៊ាន បង្កើនកិច្ចសហប្រតិបត្តិការ សមដៅកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រ
កប ដោយជោគជ័យ ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងបណ្ដាប្រទេសក្នុងអាស៊ាន និងរវាងអាស៊ាន ជាមួយប្រ
ទេសផ្សេងៗ។ បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់
របស់វៀតណាម ក្នុងអាស៊ាន។ បណ្ដារដ្ឋមន្ត្រី និងអគ្គលេខាធិការអាស៊ាន បានអះ
អាងថា÷នឹងបន្តខំប្រងប្រែងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិសំដៅ រួមចំណែក អនុវត្ត គោលដៅនានា ដែលអាស៊ានបានដាក់ចេញ ពិសេសគឺរួមចំណែក កសាងសហគម ន៍អាស៊ាន នាឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ៕
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន(http://thutuong.chinhphu.vn/) |