វៀតណាមជួយជ្រោមជ្រែងទិវាការពារស្រទាប់អូហ្សូនអន្តរជាតិឆ្នាំ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែកញ្ញា នៅរដ្ឋធានីហាណូយ ក្រសួងធនធាននិងបរិស្ថាន វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាការពារស្រទាប់អូហ្សូនអន្តរ ជាតិឆ្នាំ២០១៩។
វៀតណាមជួយជ្រោមជ្រែងទិវាការពារស្រទាប់អូហ្សូនអន្តរជាតិឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៅពិធីនេះ (រូបថត៖ VOV)

  ពិធីសារ Montreal ស្ដីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូន (ចំណុះអនុ សញ្ញា Vienna ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន) ដែលបានចុះហត្ថលេខាកាលពី ឆ្នាំ១៩៨៧នៅទីក្រុង Montreal របស់កាណាដា ត្រូវបានវាយតម្លៃថា ជាអនុសញ្ញា មួយក្នុងចំណោមអនុសញ្ញាអន្តរជាតិស្ដីពីបរិស្ថាននិងការងារទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុប្រកបដោយជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ។ នាខែធ្នូឆ្នាំ ១៩៩៤ មហាសន្និបាតអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចចិត្តដោយ យកថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំធ្វើជាទិវាការពារស្រទាប់អូហ្សូនអន្តរជាតិ។

        វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមអនុសញ្ញា Vienna ស្ដីពីកិច្ចការពារស្រទាប់អូហ្សូននិងពិធីសារ Montreal ស្ដីពីសារធាតុដែល បំផ្លាញស្រទាប់អូហ្សូន កាលពីខែមករាឆ្នាំ ១៩៩៤។ ជាសមាជិកមានការ ទទួលខុសត្រូវមួយ វៀតណាមបានខិតខំប្រឹងប្រែងគ្រប់គ្រងនិងលុបបំបាត់សារធាតុ ដែលបំផ្លាញស្រទាប់អូហ្សូនដែលបានកំណត់ដោយពិធីសារពោលខាងលើ។ លោក Le Cong Thanh អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន បានអោយដឹងថា៖

        “ក្នុងអំឡុងពេល២៥ឆ្នាំកន្លងទៅ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពការពារស្រទាប់អូហ្សូន អនុវត្តអនុសញ្ញាទីក្រុង Vienna និងពិធីសារ Montreal ហើយសម្រេចបានសមិទ្ធផលជាច្រើន។ អនុវត្តយ៉ាងត្រឹមត្រូវតាម ដំណើរការនៃពិធីសារ Montreal នោះ វៀតណាមបានលុបបំបាត់យ៉ាងពេញ លេញនូវការប្រើប្រាស់សារធាតុ CFC Halon និង CTC ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ លុបបំបាត់ទាំងស្រុងការប្រើប្រាស់សារធាតុ HCFC 14b សុទ្ធ ក្នុងការ ផលិតស្នោរ ហើយហាមឃាត់ប្រើប្រាស់សារធាតុ Methyl Bromide សម្រាប់ គោលដៅក្រៅពីការពិនិត្យរោគឆ្លងទំនិញនាំចេញកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ