វៀតណាមជំរុញខ្លាំងការវិនិយោគប្រមូលផ្តុំតាមដៃគូនិងវិស័យមុខព្រួញ
|
វៀតណាមជំរុញខ្លាំងការវិនិយោគប្រមូលផ្តុំតាមដៃគូនិងវិស័យមុខព្រួញ |
(VOV)_តាមនាយកដ្ឋានវិនិយោគនៅឯបេទេស នៃក្រសួងផែនការនិងវិនិ
យោគវៀតណាមថា៖ ក្នុងឆ្នាំ ២០១៥ វៀតណាមនឹងបន្តមានការផ្លាស់ប្តូរថ្មីជាច្រើន
ក្នុងសកម្មភាពជំរុញវិនិយោគ ដើម្បីធានាការអនុវត្តគោលដៅទាក់ទាញទុនវិនិយោគ
ផ្ទាល់ពីបរទេស (FDI)។ ជាក់ស្ដែងគឺ បន្តកសាងកម្មវិធីជំរុញវិនិយោគតាមចំណុចសំ
ខាន់ៗ បង្កើនការងារជំរុញវិនិយោគនៅនឹងតំបន់ ជួយឧបត្ថម្ភបណ្ដាវិនិយោគិន ដោះ
ស្រាយការលំបាកក្នុងដំណើការអនុវត្តវិនិយោគ អាជីវកម្ម…លៗ
ក្នុងឆ្នាំ ២០១៥ បណ្ដាកម្មវិធីជំរុញវិនិយោគរបស់វៀតណាម នឹងប្រមូលផ្តុំទៅ
លើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មឧបត្ថម្ភ កសិកម្ម និងប្រមូលផ្តុំទៅ
លើបណ្ដាទីផ្សារមុខព្រួញ ដូចជា ជប៉ុន កូរ៉េខាងត្បូងនិងក្រុមប្រទេសអភិវឌ្ឍន៍ …លៗ