វៀតណាមដកចេញមិនទទួលរៀបចំ ASIAD 18


វៀតណាមដកចេញមិនទទួលរៀបចំ ASIAD 18 - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (dantri.com.vn)

        Vovworld-នាថ្ងៃទី១៧មេសា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀត​
ណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំអំពីការទទួលរៀបចំ​មហោស្រពកីឡាទ្វីបអាស៊ីលើកទី១៨(ASIAD 18) នាឆ្នាំ២០១៩។

        បន្ទាប់ពីស្ដាប់របាយការណ៍របស់ក្រសួងវប្បធម៍គីឡានិងទេសចរណ៍ របាយការណ៍របស់ខុទ្ទកាល័យរដ្ឋាភិបាលនិងមតិរបស់ដំណាង។ នាយករដ្ឋ​
មន្ត្រី​លោក Nguyen Tan Dung បានសន្និដ្ឋានថា ក្នុងកាលៈទេសៈរងឥទ្ធិពលដ៏
ធ្ងន់ធ្ងរ​​នៃ​វិបត្តិហិរញ្ញវត្ថុនិងឪនភាពសេដ្ឋកិច្ចសកល ថវិការរដ្ឋនៅតែប្រមូលផ្ដុំ
អាទិភាព​វិនិយោគឲ្យភារកិច្ចចាំបាច់ផ្សេងៗ។ ដោយហេតុនេះ នាយករដ្ឋមន្ត្រី
បាន​ប្រគល់​ឲ្យក្រសួងវប្បធម៍កីឡានិងទេសចរណ៍សហការជាមួយក្រសួងការ
បរទេសនិង​គណៈកម្មាធិការប្រជាជនទីក្រុងហាណូយធ្វើការជាមួយក្រុមប្រឹក្សា
Olympic ទ្វីបអាស៊ី (OCA) និងដៃគូរទាក់ទិននានាដើម្បីមានវិធានការសមស្រប
ដកចេញពី​ការ​ទទួលរៀបចំ មិនរៀបចំ ASIAD 18 នៅទីក្រុងហាណូយ។​វៀត
ណាមនឹង​សូម​ទទួលរៀបចំ ASIAD ក្នុងដំណាក់កាលសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ