វៀតណាមដើរតួនាទីដ៏សែនសំខាន់ចំពោះអង្គភាពអាជីវកម្មជប៉ុន
|
វៀតណាមដើរតួនាទីដ៏សែនសំខាន់ចំពោះអង្គភាពអាជីវកម្មជប៉ុន |
(VOV)_នៅក្នុងជំនួបប្រាស្រ័យ នាថ្ងៃទី២៣ សីហា នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍លោក Takahashi Kyohei និងលោក Nakamura Kuniharu សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម
នៃសម្ព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន និងសមាជិកនានាបានចូលរួមកិច្ចប្រជុំកំពូល ចាប់
ផ្តើមដំណាក់កាល៦ នៃគំនិតច្នៃប្រឌិតថ្មីរួមវៀតណាម-ជប៉ុន។ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលគោរព យក
ចិត្តទុកដាក់ និងគាំទ្រ បង្កលក្ខណះងាយស្រួល ដើម្បីអង្គភាពអាជីវកម្មជប៉ុនមក
បោះទុន វិនិយោគយូរអង្វែង និងជោគជ័យនៅវៀតណាម។ នាយករដ្ឋមន្ត្រី ក៏បាន
សម្ដែងគោលបំណងថា៖ នាពេលខាងមុខនេះ ដោយមានការរួមវិភាគទានរបស់សម្ព័ន្ធ
បណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន នឹងបង្កើតឡើងរលកវិនិយោគធំមួយ មានគុណភាព
ខ្ពស់ថែមទៀត ពីជប៉ុនចូលមកវៀតណាម។
រីឯ លោក Takahashi Kyohei បានវាយតំលៃវៀតណាមដើរតួនាទីសំខាន់បំផុត
ចំពោះអង្គភាពអាជីវកម្មជប៉ុន និងចាត់ទុក លទ្ធផលនេះបានបង្ហាញនូវការខំប្រឹង
ប្រែងរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕