វៀតណាមតាមដានឲ្យជាប់អំពីស្ថានភាពពលរដ្ឋវៀតណាមនៅលីបី

(VOVworld)-នាយកដ្ឋានកុងស៊ុល​ ក្រសួងការបរទេសវៀតណាមបានឲ្យដឹងនាថ្ងៃទី
៣០កក្កដាថា បច្ចុប្បន្ន មានពលរដ្ឋវៀតណាមចំនួន ១.៥៥០ នាក់ដែលកំពុង ធ្វើការ
នៅលីបី ក្នុងនោះ ភាគច្រើនស្ថិតនៅតំបន់គ្មានសឹក។

វៀតណាមតាមដានឲ្យជាប់អំពីស្ថានភាពពលរដ្ឋវៀតណាមនៅលីបី - ảnh 1
ពលករវៀតណាមនៅលីបី (រូបថតៈ TTXVN)

        មុននោះ ក្រសួងការបរទេសវៀតណាម បានបញ្ជាណែនាំឲ្យស្ថានប័ន តំណាង
វៀតណាមប្រចាំនៅលីបី និងបណ្តាប្រទេសក្នុងតំបន់ តាមដានឲ្យជាប់អំពីស្ថានភាព និងរួមសហការជិតស្និទ្ធិជាមួយរដ្ឋអំណាចនៃប្រទេសសាម៉ី ក្រុមហ៊ុន ដែល មាន
កងត្រាជាមួយពលករវៀតណាម  ដើម្បីត្រៀមខ្លួនជាស្រេច បង្កលក្ខណៈ ងាយ
ស្រួល ព្រមទាំងធានាសុវត្ថិភាពសម្រាប់ ពលរដ្ឋវៀតណាមដែលកំពុងធ្វើការនៅ
លីបី។

        នាពេលខាងមុខ ក្រសួងការបរទេស នឹងបន្តរួមសហការជិតស្និទ្ធជាមួយ ក្រ
សួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ស្ថានប័នតំណាងរបស់វៀតណាម នៅ
លីបី និងបណ្តាប្រទេសក្នុងតំបន់ តាមដានឲ្យជាប់អំពីស្ថានភាព មានវិធានការចាំ
បាច់ សមស្រប ដើម្បីធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាមនៅលីបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ