វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណះដើម្បីបណ្ដាអង្គភាពអាជីវកម្ម Kyushu អភិវឌ្ឍន៍នៅវៀតណាម

 វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណះដើម្បីបណ្ដាអង្គភាពអាជីវកម្ម Kyushu អភិវឌ្ឍន៍នៅវៀតណាម - ảnh 1
វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណះដើម្បីបណ្ដាអង្គភាពអាជីវកម្ម Kyushu អភិវឌ្ឍន៍នៅវៀតណាម

(VOV)_នារសៀលថ្ងៃទី១៤ កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម 
លោក Truong Tan Sang បានជួបសន្ទនាជាមួយបណ្ដាអង្គការ​សេដ្ឋកិច្ចតំបន់ ​Kyushu
 (ជប៉ុន) ដឹកនាំដោយលោក Aso Yutaka ប្រធានសម្ព័ន្ធភាព ​មកស្វែងរក​ឱកាសវិនិ
យោគ អាជីវកម្មនៅវៀតណាម។នៅទីនេះ ប្រធានរដ្ឋបានវាយតំលៃ​ខ្ពស់ចំពោះសារ
សំខាន់នៃតំបន់សេដ្ឋកិច្ច Kyushu ហើយចាត់ទុកសក្ដានុភាព​សហប្រិតបត្តិការរវាង
តំបន់ Kyushu និងវៀតណាម គឺធំធេងណាស់។ ទន្ទឹមនឹង​នោះ ​ប្រធានរដ្ឋ លោក 
Truong Tan Sang ក៏បានសម្ដែងគោលបំណងថា៖ ​ភាគី​ទាំងពីរត្រូវយកចិត្តទុកដាក់
បើកទូលាយកិច្ចសហប្រិតបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ បណ្ដុះបណ្ដាល បើក
ទូលាយការបណ្ដុះបណ្ដាលវិជ្ជាជីវះ…លៗ

        រីឯ ប្រធានសម្ព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ច តំបន់ Kyushu លោក Aso Yutaka​ 
បានអោយដឹងថា៖ ជប៉ុនមានគោលបំណងបើកទូលាយកិច្ចសហប្រិតបត្តិការ​ជាមួយវៀតណាម ក្នុងគ្រប់វិស័យ។ ជប៉ុនត្រៀមខ្លួនជាស្រេចទទួលពលករ​វៀតណាម
 ក៏ដូចជាសហប្រិតបត្តិការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សដើម្បីបំពេញតម្រូវ
ការអំពីការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ