វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្មដើម្បីអនាគតដ៏ស្រស់បំព្រងសម្រាប់ប្រជាជនគ្រប់រូប

(VOVWORLD) - ទទួលបានការអញ្ជើញពីអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីណាមីប៊ី លោក Nangolo Mbumba នាថ្ងៃទី ១២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញមានសារជាវីដេអូដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់ “សេចក្តីអំពាវនាវជាសកលសម្រាប់កិច្ចប្រជុំកំពូលអនាគត”។
វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្មដើម្បីអនាគតដ៏ស្រស់បំព្រងសម្រាប់ប្រជាជនគ្រប់រូប - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងសារជាវីដេអូដែលចូលរួមក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់ "សេចក្តីអំពាវនាវជាសកលសម្រាប់កិច្ចប្រជុំកំពូលអនាគត"  (រូបថត៖ VOV)

ព្រឹត្តិការណ៍ជាន់ខ្ពស់នេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៩  Philemon Yang រួមទាំងប្រមុខរដ្ឋជិត ៥០នាក់។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតសន្ទុះ និងការប្តេជ្ញាចិត្តផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុត នៅចំពោះមុខកិច្ចប្រជុំកំពូលអនាគតដែលនឹងធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនាចុងខែកញ្ញានេះ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំជាន់ខ្ពស់នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម បានមានប្រសាសន៍ថា៖ “យើងសង្ឃឹមថា កិច្ចប្រជុំមានលក្ខណៈប្រវត្តិសាស្ត្រនេះនឹងនាំមកនូវផ្នត់គំនិតថ្មី និងវិធីថ្មី សម្រាប់អនាគតពិភពលោក។ នេះនឹងជាឱកាសមួយសម្រាប់អង្គការសហប្រជាជាតិ និងពហុភាគីនិយមបញ្ជាក់ពីតម្លៃដែលមិនអាចជំនួសបានក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំនៃសម័យកាល។ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំនិងមានកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងសន្តិភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដោយគោល បំណង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។ យើងនឹងខិតខំដោយឥតឈប់ឈរដើម្បីឱ្យមនុស្សទាំងអស់អាចទទួលបានយ៉ាងពេញលេញនូវផ្លែផ្កានៃការអភិវឌ្ឍ និងត្រៀមជាស្រេចសម្រាប់មនុស្សជំនាន់ក្រោយ"

វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្មដើម្បីអនាគតដ៏ស្រស់បំព្រងសម្រាប់ប្រជាជនគ្រប់រូប - ảnh 2អគ្គលេខាធិការ លោក Antonio Guterres អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍ (រូបថត៖ VOV)

ក្នុងស្មារតីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមបានស្នើចេញនូវដំណោះស្រាយ ធំៗចំនួន ៣ នោះគឺ៖ ការផ្លាស់ប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអង្គការសហប្រជាជាតិដើរតួនាទីនាំមុខ ជួយឧបត្ថម្ភប្រទេសនានាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី; ការផ្លាស់ប្តូរពណ៌បៃតង ជាពិសេសបច្ចេកវិទ្យាពណ៌បៃតង ថាមពលបៃតង និងហិរញ្ញវត្ថុបៃតង; ផ្លាស់ប្តូរអភិបាលកិច្ចសកល ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ