វៀតណាមត្រៀមជាស្រេចបង្ករលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុននានារបស់តឥណ្ឌាបន្តសកម្មភាពវិនិយោគ

វៀតណាមត្រៀមជាស្រេចបង្ករលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុននានារបស់តឥណ្ឌាបន្តសកម្មភាពវិនិយោគ - ảnh 1
វៀតណាមត្រៀមជាស្រេចបង្ករលក្ខណៈងាយស្រួលសម្រាប់
សម្ព័ន្ធក្រុមហ៊ុននានា របស់តឥណ្ឌាបន្តសកម្មភាពវិនិយោគ


(VOVworld)- វៀតណាមត្រៀមជាស្រេចបង្ករលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធ
ក្រុមហ៊ុននានារបស់តឥណ្ឌាបន្តពង្រីកសកម្មភាពវិនិយោគនៅវៀតណាម។​នេះ ជាការអះអាងរបស់ប្រធានរដ្ឋ លោក Truong Tan Sang នៅក្នុងការជួបសន្ទនា
ជាមួយលោកស្រី Preeti Saran ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម ក្នុងឱ កាសមកជំរាបលាបញ្ចប់អណាត្តិបេសកកម្មការទូតនៅវៀតណាម។ លោក
Truong Tan Sang បានសង្កត់ធ្ងន់ថា វៀតណាមមុនក៏ដូចជាក្រោយគាំទ្រយ៉ាង ខ្លាំងក្លានូវគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា​ព្រមទាំងសន្យា
ថា អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
រវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ លោកស្រី Preeti Saran មានបំណងថា ដោយ
សក្តានុភាពនៃប្រទេសទាំងពី វៀតណាមនិងឥណ្ឌាត្រូវជម្រុញថែមទៀត នូវកិច្ច
សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងជួបប្រាស្រ័យប្រជាជន ។
រួមជាមួយគ្នានោះ ឥណ្ឌាក៏ត្រៀមខ្លួនជាស្រេចចូលរួមវិនិយោគលើគំរោងការ ធ្វើអាជីវកម្មប្រេងឧស្ម័ននៅវៀតណាម ព្រមទាំងសហប្រតិបត្តិការលើវិស័យ
សន្តិសុខ ការពារជាតិ ជាពិសេសជួយបណ្តុះបណ្តាលសម្រាប់កងកម្លាំងទ័ពជើង ទឹកផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ