វៀតណាមត្រៀមទំនិញគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការបញ្ជាទិញពីអឺរ៉ុប
(VOVWORLD) - អតិថិជនអឺរ៉ុប មានចំណាប់អារម្មណ៍ដល់ផលិតផលវាយនភណ្ឌនិងសម្លៀកបំពាក់របស់វៀតណាម ជាពិសេសគឺបន្ទាប់ពី EVFTA ត្រូវបានចុះហត្ថលេខានិងផ្តល់សច្ចាប័ន។
សកម្មភាពកាត់ដេរសម្លៀកបំពាក់នៅសហគ្រាស (រូបថតៈ CAO THANG / SGGP) |
ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហ ភាពអ៊ឺរ៉ុប (EVFTA) មិនទាន់ចូលជាធរមាន រួមជាមួយការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃ COVID-១៩ នោះ យោងតាមប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុបបានឲ្យដឹងថា បណ្ដាសហគ្រាសវៀតណាមចាំបាច់ត្រូវគិតគូរពីសមត្ថភាពផលិតនិងផ្ទុកបម្រុងទំនិញ ដើម្បីនៅពេលមានឱកាសអំណោយផល (លែងមានវត្តមានជំងឺរាតត្បាត EVFTA ចាប់ផ្ដើមចូលជាធរមាន ) នោះ វៀតណាមនឹងមានទំនិញគ្រប់គ្រាន់ សំដៅឆ្លើយតបនឹងការបញ្ជាទិញពីអឺរ៉ុប។ អតិថិជនអឺរ៉ុប មានចំណាប់អារម្មណ៍ដល់ផលិតផលវាយនភណ្ឌនិងសម្លៀកបំពាក់របស់វៀតណាម ជាពិសេសគឺបន្ទាប់ពី EVFTA ត្រូវបានចុះហត្ថលេខានិងផ្តល់សច្ចាប័ន៕