វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៥-២០១៩
![វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៥-២០១៩ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_22/gsm1445477708.jpg) |
វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៥-២០១៩ |
(VOV)_ មហាសន្និបាតអន្តរសភាពិភពលោក លើកទី១៣៣ ( IPU ១៣៣) និង
សន្និសីទទាក់ទិននានាដែលប្រព្រឹត្តទៅ នៅទីក្រុង Geneva ស្វីស បានបិទបញ្ចប់
នាថ្ងៃទី២១ តុលា ក្រោយរយៈពេល៥ថ្ងៃធ្វើការ។ នៅទីនេះ បណ្ដាសមាជិកបាន
ជ្រើសតាំងវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន២ ដំណាងអោយ
បណ្ដាប្រទេស និងតំបន់ដែនដី អាស៊ី-ប៉ាស៊ីហ្វីក ចូលរួមគណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៥-២០១៩។ ដោយតួនាទីជាអ្នកដំណាងអោយតំបន់អាស៊ី-ប៉ា
ស៊ីហ្វីក វៀតណាមនឹងបន្តពង្រីកតួនាទី និងសក្ដានុភាពរបស់ប្រទេសវៀតណាម
និយាយដោយឡែក និងរបស់តំបន់និយាយរួម នៅវេទិកាអន្តរសភាពិភពលោក
នេះ តាមនោះជំរុញទំនាក់ទំនងរួម ដើម្បីផលប្រយោជន៍ជាតិ និងសមស្របជា
មួយផលប្រយោជន៍របស់តំបន់និងពិភពលោក៕