វៀតណាមថ្កោលទោសបណ្ដាការវាយប្រហារដោយគ្រាប់បែកនៅទួរគី។
VOV-នាថ្ងៃទី១៥ឧសភាឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការវាយប្រហារដោយគ្រាប់បែកនាថ្ងៃទី១១ឧសភានៅទីរួមខេត្ត
Reyhanli ទួរគី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi
បានលើកច្បាស់ថាវៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារ
ដោយគ្រាប់បែកដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុត៤៥នាក់ត្រូវស្លាប់និងជាង១០០
នាក់ទៀតរងរបួសនេះ។ វៀតណាមសូមផ្ញើរសេចក្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅ
បំផុតចំពោះរដ្ឋាភិបាលទួរគីនិងគ្រួសារជនរងគ្រោះ។ វៀតណាមចាត់ទុកថា ជនល្មើសដែលបណ្ដាលឡើងការវាយប្រហារនេះត្រូវបានផ្ដន្ទារទោសយ៉ាង
ដាច់ខាត៕