វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង១លាននាក់ក្នុងរយៈពេល ៤ខែជាប់ៗគ្នា

(VOVWORLD) - គិតជាសរុបក្នុងរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបមកវៀតណាមកើនដល់ជិត ១០ លាននាក់។

យោងតាមព័ត៌មានពីនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នាថ្ងៃទី ២៧ តុលា បានឲ្យដឹងថា ក្នុងខែតុលាឆ្នាំនេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១,១១ លាននាក់ គូសសញ្ញាសម្គាល់រយៈពេល ៤ ខែជាប់ៗគ្នា ដែលវិស័យទេសចរណ៍ទទួលភ្ញៀវអន្តរជាតិជាង ១ លាននាក់។   គិតជាសរុបក្នុងរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបមកវៀតណាមកើនដល់ជិត ១០ លាននាក់។

បើនិយាយពីទំហំទីផ្សារ ប្រទេសកូរ៉េខាងត្បូងនៅតែជាទីផ្សារមានភ្ញៀវដ៏ធំបំផុតក្នុង រយៈពេល ១០ ខែកន្លងមក  ជាមួយនឹងចំនួន ២,៩ លាននាក់។ ទីផ្សារសំខាន់ៗនៅអឺរ៉ុបបានបន្តសម្រេចបាននូវកំណើនដ៏ល្អបើធៀបនឹងខែមុន។ នាយកដ្ឋានទេសចរ ណ៍ជាតិវៀតណាមវាយតម្លៃថា វិស័យទាំងមូលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផលិត ផល កែលម្អគុណភាពសេវាកម្ម ផ្សព្វផ្សាយពាណិជ្ជកម្ម ... ដូច្នេះចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាមគឺលើសពីផែនការ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានកែសម្រួលទិសដៅទទួលភ្ញៀវអន្តរជាតិក្នុងឆ្នាំនេះពី ៨លាននាក់ មកប្រហែល ១២ ទៅ ១៣លាននាក់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ