(VOVworld)-ចំពោះមុខស្ថានភាពសឹកនៅលីបី កើតតានតឹងឡើងៗចំណុះក្រសួង
ការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម បានសំណូមពរអង្គភាពអាជីវកម្ម
នានា ម្ចាស់ការក្នុងការរៀបចំវិធានការ បញ្ចូនពលករត្រឡប់មកស្រុកវិញ ព្រមទាំង
មានការជួយឧបត្ថម្ភសម្រាប់ពួកគេផងដែរ។
|
វៀតណាមធានាការជួយឧបត្ថម្ភសម្រាប់ពលករវៀតណាមដែលត្រឡប់មកពីលីបីវិញ(VOV) |
រហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំនៅទួរគី បានបញ្ចូនពលករ វៀតណាមចំនួន១១៣ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ លោក Nguyen
Ngoc Quynh ប្រធាននាយកដ្ឋានពលកម្មក្រៅប្រទេសឲ្យដឹងថា៖
“អារម្មណ៌របស់ពលករទាំងឡាយគឺចង់ត្រឡប់មកប្រទេសវិញ ។ យើងខ្ញុំ
នឹងដោះស្រាយយ៉ាងឆាប់ៗ។យើងខ្ញុំក៏បានស្នើរអង្គភាពអាជីវកម្មបញ្ចូន ព័ត៌មាន
ស្ថានភាពជាក់ស្តែងសម្រាប់ឲ្យពលករផងដែរ។ចំពោះមូលនីធិជួយឧបត្ថម្ភក្រៅ
ប្រទេស ត្រូវបានកំណត់យ៉ាងច្បាស់លាស់ហើយ យើងខ្ញុំនឹងជួយឧបត្ថម្ភជា
ប្រាក់សម្រាប់ពលករ ដែលត្រឡប់មកប្រទេសវិញ”៕