វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន - ảnh 1
វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

(VOVworld)-រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង លោក Jo Kyong-kyu នឹងរួម
ជាមួយរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha ធ្វើជា
 អធិបតីសន្និសីទរដ្ឋមន្ត្រីបរិស្ថានវៀតណាម-កូរ៉េខាងត្បូងលើកទី១៣ដែលប្រព្រឹត្ត
ទៅ នៅទីក្រុងហាណូយនាថ្ងៃទី២៩មិនា។ ភាគីទាំងពីរបានពិភាក្សាលើបណ្តាបញ្ហា
បរិស្ថាននៅសេសសល់និងវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ
បរិស្ថានដូចជា ស្រាវជ្រាវលក្ខណៈសម្បូរបែបរបស់ជីវៈចម្រុះ វិធានការដោះស្រាយ
 ទឹកសំណល់នៅមណ្ឌលឧស្សាហកម្មនានានៅវៀតណាម។​លើសពីនេះទៅទៀត
 ភាគីទាំងពីរនឹងពិភាក្សាលើបញ្ហាមួយចំនួនទៀត ក្នុងនោះមានគោលនយោបាយ
 បរិស្ថាន ការកសាងប្រព័ន្ធព័ត៌មានបរិស្ថាន Online វៀតណាម-កូរ៉េខាងត្បូង និងជួយ ឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលកម្មាភិបាលបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ