វៀតណាមនិងកូរ៉េខាងត្បូងបង្កើនការជួបប្រាស្រ័យវប្បធម៌ម្ហូបអាហារ

(VOVworld) - នាថ្ងៃទី២៥ សីហា នៅទីក្រុង Sejong របស់កូរ៉េខាងត្បូង បានប្រព្រឹត្ត
ទៅពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងមូលនិធិម្ហូបអាហារកូរ៉េខាង
ត្បូងជាមួយស្ថានីយទូរទស្សន៍ក្រុងហាណូយ អំពីការជំរុញទេសចរណ៍ម្ហូបអាហារ
កូរ៉េខាងត្បូងនិងបង្កើនការជួបប្រាស្រ័យវប្បធម៌ម្ហូបអាហារវៀតណាម-កូរ៉េខាង
ត្បូង។តាមផែនការ តាំងពីពេលនេះមកដល់ចុងខែកញ្ញាខាងមុខ ភាគីទាំងពីរនឹង
ថតវីដេអូរនូវកម្មវិធីទូរទស្សន៍ពិសេសស្ដីពីម្ហូបអាហារនៅប្រទេសចំនួន៣នោះគឺ
កូរ៉េខាងត្បូង វៀតណាមនិងកម្ពុជា ហើយនឹងផ្សព្វផ្សាយលើកាណាល់ទូរទស្សន៍
ហាណូយចាប់ពីខែតុលាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ