|
វៀតណាមនិងមេកស៊ីកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស។ |
VOV-វៀតណាមនិងមេកស៊ីកត្រូវចែករំលែកបទពិសោធន៍កសាងនិង
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពីព្រោះប្រទេសទាំងពីរមានចំណុចប្រហាក់
ប្រហែលជាច្រើន។ លោក Felix Castellanos បានអះអាងដូច្នេះនៅពិធីទទួល
ដំណែលប្រធានវិទ្យាស្ថានមិត្តភាពនិងសហប្រតិបត្តិការមេកស៊ីក-វៀតណាម
(IACMV) នាថ្ងៃទី១៧សីហា។ ក្នុងបទថ្លែងមតិនៅពិធី លោក Felix Castellanos
បានសង្កត់ធ្ងន់ទៅលើការចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយអំពីមនុស្សនិងទឹកដី
វៀតណាម បណ្ដាបទពិសោធន៍អំពីការពារមាតុប្រទេសរបស់ប្រជាជនវៀត
ណាមនិងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅប្រទេសទ្វីបអាស៊ីត្រូវបាន ផ្សព្វផ្សាយដ៏ទូលាយនៅមេកស៊ីក។ លោក Castellanos បានអះអាងឡើងវិញ ការគាំទ្រមុនក៏ដូចជាក្រោយរបស់មេកស៊ីកចំពោះបុព្វហេតុកសាងនិងការពារ មាតុប្រទេសវៀតណាមសង្គមនិយមក្នុងគ្រប់កាលៈទេសៈ ទន្ទឹមនឹងនោះសន្យា
ជំរុញការផ្លាស់ប្តូរអ្នកជំនាញការនិងបទពិសោធន៍អំពីបណ្ដាវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេសនិងទេសចរណ៍ទៀតផង៕