វៀតណាមនិងសិង្ហបុរីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន
(VOVWORLD) - នៅក្នុងជំនួបនេះ លោក Do Van Chien សង្ឃឹមថា រដ្ឋាភិបាលសឹង្ហបូរីនឹងបន្តគាំទ្រនិងបង្កលក្ខណៈងាយស្រួល សម្រាប់សហ គមន៍វៀតណាមនៅសឹង្ហបូរីនឹងនរចិត្តបន្តសិក្សានិងធ្វើការ ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត-១៩ យ៉ាងស្មុគស្មាញនេះ។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី Vivian Balakrishnan បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ (រូបថត៖TTXVN) |
នារសៀលថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ ប្រធានគណៈ កម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានទទួលជួបលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណ រដ្ឋសិង្ហបុរី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀត ណាម។ នៅក្នុងជំនួបនេះ លោក Do Van Chien សង្ឃឹមថា រដ្ឋាភិ បាលសឹង្ហបូរីនឹងបន្តគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់ សហគមន៍វៀតណាមនៅសឹង្ហបូរីនឹងនរចិត្តបន្តសិក្សានិងធ្វើការ ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត-១៩ យ៉ាងស្មុគស្មាញនេះ។ លោក Do Van Chien ក៏បានស្នើឲ្យសិង្ហបុរីបន្តបង្កើតលក្ខខណ្ឌអំណោយផលដល់រណសិរ្សមាតុភូមិវៀតណាមនិងសមាគមប្រជាជនសិង្ហបុរីផ្លាស់ប្តូរនិងពិភាក្សាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; រៀបចំសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសិង្ហបុរីនិងខួប ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីក្នុងឆ្នាំ ២០២៣។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានអះអាងថា៖ ក្រោយរយៈពេលជាច្រើនឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ចំណងមិត្តភាពជិតស្និទ្ធរវាងសិង្ហបុរីនិងវៀតណាមត្រូវបានពង្រឹងនិងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។ ជាពិសេសក្នុងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ការកសាងតំបន់ឧស្សាហកម្មវៀតណាម - សឹង្ហបុរី (VSIP) នៅតែបន្តជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តី Vivian Balakrishnan សង្ឃឹមថាក្នុងរយៈពេលខាងមុខនេះភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាពិសេសក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជន៕