វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងផ្នែកទាំងពីរត្រួតពិនិត្យនិងអធិការកិច្ច
|
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងផ្នែកទាំងពីរត្រួតពិនិត្យនិងអធិការកិច្ច (VNP) |
Vovworld-នារសៀលថ្ងៃទី២៥សីហានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាប្រធាន
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងជាអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវលោក
Buonthong Chitmany ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ
លោក Buonthong Chitmany បានរាយការណ៍ជាមួយអគ្គលេខា Nguyen Phu Trong
លទ្ធផលសហប្រតិបត្តិការរវាងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សទាំងពីរក៏
ដូចជាងធិការកិច្ចនៃប្រទេសទាំងពីរនាពេលកន្លងទៅ។ រីឯអគ្គលេខា Nguyen
Phu Trong បានអះអាងថា បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពនិង
ធ្វើអស់ពីចិត្តពីថ្លើមរួមជាមួយបក្សរដ្ឋនិងប្រជាជនឡាវរក្សានិងអភិវឌ្ឍន៍ដោយ
ឥតឈប់ឈរទមនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវរួមចំណែកទៅ
ក្នុងសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងពិភពលោក។
មុននោះគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាមបានជួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការត្រួតពិនិត្យ
មជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ៕