វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន

(VOVworld)-បន្តកម្មវិធីក្នុងដំណើរទស្សនកិច្ចការងារនៅឡាវ នាយប់ថ្ងៃទី២០កញ្ញា
 រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បាន
 អញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ
លោក Bosengkham Vongdala ។​នៅទីនេះ លោក Truong Minh Tuan បានស្នើរថា
 នាពេល ខាងមុខ ភាគីទាំងពីរនឹងបន្តផ្តល់អាទិភាពនិងបើកទូលាយនូវកម្មវិធីផ្លាស់
ប្តូរគណៈប្រ តិភូជាន់ខ្ពស់និងក្រុមអ្នកយកព័ត៌មាន ព្រម​ទាំងបង្កើនរាល់កម្មវិធីជួប
ប្រាស្រ័យស្តីពី ជំនាញសារព័ត៌មាន។ បញ្ចប់ជំនួបធ្វើការនេះ រដ្ឋមន្ត្រីទាំងពីររូបបាន
ចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការស្តីពីព័ត៌មានរវាងក្រសួងនៃប្រទេស
ទាំងពីរដំណាក់កាល ២០១៦ -២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ