វៀតណាមនិងឡាវផ្លាស់ប្ដូរកិច្ចសហប្រតិបតិ្តការអំពីការងារច្បាប់

វៀតណាមនិងឡាវផ្លាស់ប្ដូរកិច្ចសហប្រតិបតិ្តការអំពីការងារច្បាប់ - ảnh 1
សម័យប្រជុំ១របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាឡាវ


(VOVworld) - នាថ្ងៃទី៨ ធ្នូ ការិយាល័យរដ្ឋសភាឡាវបានរៀបចំវគ្គហ្វឹកហ្វឺនដោយ
ប្រធានបទ “លើកកំពស់លទ្ធកម្មវិភាគគោលនយោបាយចំពោះពង្រាងច្បាប់”ដោយ
មានការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋសភាឡាវ ដំណាងស្ថាប័នមួយចំនួនរបស់ការិ
យាល័យរដ្ឋសភានៃប្រទេសទាំង២ឡាវនិងវៀតណាម។តំណាងចូលរួមវគ្គហ្វឹក
ហ្វឺននេះ បានផ្លាស់ប្ដូរមេរៀនសំខាន់ៗដូចជា៖ វិភាគគោលនយោបាយអំពីពង្រាង
ច្បាប់និយាយរួម វិភាគការជះឥទ្ធិពលរបស់គោលនយោបាយក្នុងពង្រាងច្បាប់
ជាដើម។វគ្គហ្វឹកហ្វឺននេះគឺសំដៅលើកកំពស់សមត្ថភាពសំរាប់សមាជិក សមា
ជិការសភាដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំរដ្ឋសភាឡាវលើកទី៨ នីតិកាលទី៧​ ដែលបើកនាថ្ងៃទី៩ធ្នូ។ព្រមទាំងសំដៅលាតត្រដាងអនុវត្តឯកសារសហប្រតិបតិ្ត
ការរវាងការិយាល័យរដ្ឋសភានៃប្រទេសទាំង២ក្នុងការផ្លាស់ប្ដូរព័ត៏មាននិងបទ
ពិសោធន៍ផងដែរ៕

                                                          អ្នកយកព័ត៏មានរបស់VOVប្រចាំនៅឡាវ

ប្រតិកម្មទៅវិញ

ផ្សេងៗ