វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
|
វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការ |
(VOV)_នាថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Phipip Hammond ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងថា៖
“ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាអាទិភាពដំបូង ក្នុងទំ
នាក់ទំនងរវាងប្រទេសទាំងពីរ។យើងខ្ញុំបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ តាមរយៈការបង្កលក្ខណះងាយស្រួល ដើម្បីអង្គភាពអាជីវកម្ម
នៃប្រទេសទាំងពីរបានទាក់ទងទីផ្សារ បង្កើនការវិនិយោគ និងអាជីវកម្ម។ ”
ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ
ដែលបានយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ហើយ
ភាគីទាំងពីរក៏បានឯកភាពថា៖ ជំលោះទាំងឡាយត្រូវបានដោះស្រាយដោយសន្តិ
វិធី ពិសេសគឺគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជា
ជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២៕