វៀតណាមនិងអូស្ត្រាលីឆ្ពោះទៅរកការដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
(VOVWORLD) - វៀតណាម និងអូស្ត្រាលីបានឯកភាពឆ្ពោះទៅរកការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពី ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលសមស្រប។
ពិធីទទួលបដិសណ្ឋារកិច្ចអគ្គទេសាភិបាលអូស្ត្រាលី David Hurley និងភរិយា។ (រូបថត៖ Trọng Phú/VOV)
|
នាព្រឹកថ្ងៃទី៦ ខែមេសា អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់អូស្ត្រាលី បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣-៦ មេសា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសមកវៀតណាមក្នុងឆ្នាំនេះ និងជាភ្ញៀវរដ្ឋដំបូងគេដែលលោកប្រធានរដ្ឋ Vo Van Thuong បានទទួលស្វាគមន៍ក្នុងតំណែងថ្មីរបស់លោក។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ទៅដាក់កម្រងផ្កានៅវិមានវីរៈយុទ្ធជនពលី; ដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានាធិបតីហូជីមិញ; ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Vo Van Thuong; ជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong; ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue; ទៅសាក់សួរសុខទុក្ខកងកម្លាំងរក្សាសន្តិភាពវៀតណាម និងជួបថ្នាក់ដឹកនាំទីក្រុងហូជីមិញ។
នៅក្នុងជំនួបសន្ទនានានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងអគ្គទេសាភិបាលអូស្ត្រាលី ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន សហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ក្នុងបញ្ហាដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាម និងអូស្ត្រាលីបានឯកភាពឆ្ពោះទៅរកការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពី ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលសមស្រប៕