វៀតណាមនិងអាហ្រ្វិកខាងត្បូងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មនាឆ្នាំ ២០២០
(VOVWORLD) -សហគ្រាសវៀតណាម និងអាហ្រ្វិកខាងត្បូងចំនួនរាប់សិបអង្គភាពបានចូលរួមសិក្ខាសាលានេះ ដើម្បីស្វែងយល់អំពីរាល់បញ្ហាដែលទាក់ទិននឹងការវិនិយោគធ្វើអាជីវកម្ម។
ជំនួបធ្វើការរវាងគណប្រតិភូវៀតណាមជាមួយអាហ្រ្វិកខាងត្បូង |
នាថ្ងៃទី ២៦ មិថុនា បន្តកម្មវិធីពន្លឿនពាណិជ្ជកម្មក្នុងឱកាសចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ SAITEX ២០១៨ នៅ អាហ្វ្រិកខាងត្បូងនោះ ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុង Johannesburg បានសហការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ "ការធ្វើអាជីវកម្មជាមួយវៀតណាមឆ្នាំ ២០១៨" ។ សហគ្រាសវៀតណាម និងអាហ្រ្វិកខាងត្បូងចំនួនរាប់សិបអង្គភាពបានចូលរួមសិក្ខាសាលានេះ ដើម្បីស្វែងយល់អំពីរាល់បញ្ហាដែលទាក់ទិននឹងការវិនិយោគធ្វើអាជីវកម្ម ដូចជាគោលនយោបាយពន្ធ គោលនយោបាយអនុគ្រោះ ការធ្វើអន្តរាគមន៍និង ការព្រមានទាន់ពេលវេលាអំពីហានិភ័យក្នុងការធ្វើអាជីវកម្ម ការជ្រៀតចូលពីទីផ្សារអាហ្វ្រិកខាងត្បូងទៅកាន់ទីផ្សារអាហ្វ្រិកផ្សេងទៀត។
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង លោក Vu Van Dung បានសង្កត់ធ្ងន់ថានេះគឺជាសកម្មភាពការទូតដើម្បីបម្រើវិស័យសេដ្ឋកិច្ច ហើយស្ថិតក្នុងសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោក Vu Van Dung បានឲ្យដឹងថា៖ រាល់សកម្មភាពពាណិជ្ជកម្មទាំងនេះ គឺសំដៅអនុវត្តន៍ជាក់ស្ដែងគោលដៅរបស់ ប្រធានាធិបតី លោក Cyril Ramaphosa នៅពេលបំពេញដំណើរទស្សកិច្ចនៅវៀតណាមនាឆ្នាំ ២០១៦ ពៅលគឺលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ 1,5 ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០ ផងដែរ៕