វៀតណាមនិងអាហ្រ្វិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ
|
លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម |
(VOVworld)-អាហ្វ្រិកខាងត្បូងកំពុងខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសនានាក្នុងនោះ វៀតណាមជា
ដៃគូមួយក្នុងចំណោមដៃគូពោរពេញទៅដោយសក្តានុភាព។នេះជាការអះអាង
របស់លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម
នៅក្នុងសិក្ខាសាលាជួបប្រាស្រ័យអង្គភាពអាជីវកម្មវៀតណាម-អាហ្វ្រិកដែលប្រ
ព្រឹត្តទៅនៅទីក្រុងហូជីមិញនាថ្ងៃទី២៣មិថុនា។ តាមលោកស្រី Kgomotso Ruth
Magauថា បច្ចុប្បន្ន អាហ្វ្រិកខាងត្បូងមានគោលនយោបាយអាទិភាពជាច្រើន
លើវិស័យវិនិយោគ ពាណិជ្ជកម្មសម្រាប់វិនិយោគិនបរទេស តាមនោះអង្គភាព
អាជីវកម្មវៀតណាមនឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទងផ្ទាល់ជាមួយនឹង
ទីផ្សាររបស់អាហ្វ្រិកខាងត្បូងប្រកបដោយប្រសិទ្ធិភាពផងដែរ៕