វៀតណាមនិងអាហ្វិ្រកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និង២៧វិច្ឆិកា នៅទីក្រុង Pretoriaបានប្រព្រឹត្តទៅ
វង់ចរចារស្តីអំពីពង្រាងនៃកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកលើវិស័យយុត្តិ
ធម៌ព្រហ្មទណ្ឌរវាងវៀតណាមនិងអាហ្វិ្រកខាងត្បូង។ បញ្ចប់វង់ចរចារ ភាគី
តាំងពីរបានឯកភាពអនុម័តលើខ្លឹមសាររបស់ពង្រាងកិច្ចព្រមព្រៀង នេះ ដោយ
មានមាត្រាចំនួន២៤ ការកំណត់អំពីខ្លឹមសារ រូបភាព និងបែបទ ជួយគ្នាទៅវិញ
ទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌរវាងប្រទេសទាំងពីរ។ឆ្លើយសម្ភាសជាមួយ
អ្នកយកព័ត៌មាននៃទីភ្នាក់ងារសាព៏ត៌មានវៀតណាមប្រចាំនៅ Pretoria បន្ទាប់
ពីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីអំ​ពីវិស័យយុត្តិធម៌ព្រហ្ម
ទណ្ឌ លោក Le Tien Vu ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងជួយ
ឧបត្ថម្ភគ្នាលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ មហាអយ្យការអមតុលាការប្រជាជនកំ
ពូលវៀតណាមឲ្យដឹងថា ការចុះហត្ថលេខានេះ និងបង្កើតមូលដ្ឋានឲ្យការសុក្រិដ្ឋ
ក្របខ័ណ្ឌកតិ្តយុតច្បាប់រវាងប្រទេសទាំងពីរវៀត​ណាម អាហ្វ្រិកក្នុងការតស៊ូបង្កា
ប្រឆាំងបទល្មើស តាមរយៈនោះជួយពង្រឹង និងបង្កើននូវទំនាក់ទំនងសហប្រតិ
បត្តិការដៃគូរដើម្បីការអភិវឌ្ឍន៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ