វៀតណាមនិងឥណ្ឌូនេស៊ីមានសុន្ទរកថារួមនៅក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅអាហ្វ្រិកកណ្តាល

(VOVWORLD) -  នៅថ្ងៃទី ១២ ខែមិថុនា (តាមម៉ោងទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំតាមអ៊ិនធឺរណែត ស្តីពីស្ថានភាពនៅអាហ្វ្រិកកណ្តាល និងប្រតិបត្តិការរបស់ការិយាល័យអង្គការសហប្រជាជាតិនៅតំបន់នេះ (UNOCA)។

វៀតណាមនិងឥណ្ឌូនេស៊ីមានសុន្ទរកថារួមនៅក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅអាហ្វ្រិកកណ្តាល - ảnh 1ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ

បង្ហាញរបាយការណ៍ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំអាហ្វ្រិកកណ្តាល លោក Francois Louncény Fall បានឲ្យដឹងថា ការព្រួយបារម្ភបច្ចុប្បន្នចំពោះស្ថានភាពនយោបាយ ក្នុងតំបន់នេះ គឺការបោះឆ្នោតដែលប្រ ព្រឹត្តទៅក្នុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១ តាមប្រទេសចំនួន ៨ នៃចំណោមប្រទេសទាំង១១ ក្នុងតំបន់។ លោករូបនេះបានអំពាវនាវដល់សហ គមន៍អន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភដល់បណ្តាប្រទេសអាហ្វ្រិកកណ្តាល ដើម្បីធានាស្ថេរភាព សន្តិសុខក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌នៅទីនេះផងដែរ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍រួមក្នុងនាមវៀតណាមនិងឥណ្ឌូនេស៊ីដោយសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវដោះស្រាយឲ្យដល់ឬសគល់នូវមូលហេតុញាំងឲ្យអស្ថិរភាពសន្តិសុខ តាមរយៈ វិធានការគ្រប់ជ្រុងជ្រោយនិងរយៈពេលវែង ក្នុងនោះមានការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្សះផ្សា ការដោះស្រាយបញ្ហាប្រឈមពីក្រុមប្រដាប់អាវុធនិងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បង្កលក្ខខណ្ឌនិងឱកាសអភិវឌ្ឍសម្រាប់បណ្តាប្រទេសនៅអាហ្វ្រិកកណ្តាល។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់និងគាំទ្រការចូលរួមវិភាគទានរបស់សហភាពអាហ្រ្វិក ក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកកណ្តាលដើម្បីគោលដៅធានា បិរយាកាសស្ថិរភាពនិងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសអាហ្វ្រិកកណ្តាល។ យ៉ាងណាមិញ ប្រទេសអាស៊ានជាច្រើន ក្នុងនោះ មានវៀតណាមនិងឥណ្ឌូនេស៊ី កំពុងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិនៅអាហ្វ្រិកកណ្តាល តាមរយៈការបញ្ជូនកងកម្លាំងទៅចូលរួមបេសក កម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ