វៀតណាម-នូរវ៉ែលហ្សេឡង់ចាប់ផ្តើមកម្មវិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទនងការទូត
|
វៀតណាម-នូរវ៉ែលហ្សេឡង់ខចាប់ផ្តើមកម្មវិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទនងការទូត (Image: VNA) |
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ ស្ថានទូតនូវវ៉ែលហ្សេឡង់ប្រចាំនៅវៀតណាមបាន រៀបចំសន្និសីទកាសែតប្រកាសសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវា បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងនូរវ៉ែលហ្សេឡង់។ ក្នុងឆ្នាំ ២០១៥ ស្ថានទូតនូវវ៉ែលហ្សេឡង់ប្រចាំនៅវៀតណាមនឹងរៀបចំរាល់សកម្មភាពលេចធ្លោ
ដោយ ប្រធានបទ “នូរវ៉ែលហ្សេឡង់ស្វាគមប្រការថ្មី”។ ថ្លែងមតិនៅទីនេះ ឯកអគ្គ
រដ្ឋទូត នូវវ៉ែលហ្សេឡង់ប្រចាំនៅវៀតណាមលោក Haike Manning បានសង្កត់ធ្ងន់ថា៖
“ខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំង ២ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនាពេលខាងមុខ។ ខ្ញុំអាចឃើញសក្តានុភាពយ៉ាងខ្លាំងក្នុងការផ្លាស់ ប្តូរពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមានឱកាសសំរាប់ដៃគូនូរវ៉ែលហ្សេឡង់ផង និងវៀតណាមផងក្នុងកិច្ចសហប្រតិបត្តិការផលិតកម្មអភិវឌ្ឍន៍បណ្ដាផលិតផលសំរាប់
ទីផ្សារទី ៣។ ប្រការនេះក៏ឆ្លៀតយកឱកាសដែលកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក
TPP បាននាំមក។ ខ្ញុំក៏បានឃើញឱកាសសហប្រតិបត្តិការលើវិស័យអប់រំរវាង
ប្រទេសទាំង ២ ផងដែរ៕”