វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសជាមួយអាមេរិកនិងកាណាដា
(VOVworld)-ឧត្តមសេនីយ៌ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ
ប្រទេសវៀតណាមនឹងដឹកនាំគណៈប្រតិភូក្រសួងការពារបប្រទេសចូលរួមការសន្ទ
នាគោលនយោបាយជាតិជាមួយអាមេរិកនិងបំពេញទស្សនកិច្ចនៅ កាណាដាជា
ផ្លូវការចាប់ពីថ្ងៃទី២៤តុលាដល់ថ្ងៃទី៣វិច្ឆិកាខាងមុខ។
|
ឧត្តមសេនីយ៌ឯកលោក Nguyen Chi Vinh |
នៅអាមេរិក គណៈប្រតិភូនឹងផ្លាស់ប្តូររាល់បញ្ហាដែលភាគីទាំងពីរយកចិត្តទុក
ដាក់ដូចគ្នា និងវិធានការលាតត្រដាងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដោយផ្អែកលើអនុស្សារណយោគយល់គ្នា ស្តីអំពីការជម្រុញកិច្ចសហប្រតិបត្តិការការពារប្រទេសដែលបានចុះហត្ថលេខានាឆ្នាំ២០១១។ នៅកាណាដា គណៈ ប្រតិភូនឹងផ្លាស់ប្តូរទស្សនៈ ជម្រុញកិច្ចសហប្រតិបត្តិការការពារប្រទេសទ្វេភាគី ។ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅអាមេរិកនិងកាណាដា ឧត្តមសេនីយ៌ឯក
Nguyen Chi Vinh ព្រមទាំងគណៈប្រតិភូនឹងបានទៅទស្សនាអង្គភាពទ័ពជើងទឹក
មួយចំនួនផងដែរ៕