វៀតណាមប្តេជ្ញាមិនឲ្យមានការផ្ទះ COVID-19 រលកទី ២ ឡើយ
(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម ទើបបានចេញផ្សាយនូវសេច ក្តីជូនដំណឹងអំពីការសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការបង្ការ និងប្រយុទ្ធប្រ ឆាំងជំងឺរាតត្បាត COVID-19។
លោកនាយករដ្ឋមន្រ្តីបានស្នើដល់ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងកម្លាំងមុខងារទាំងអស់ ត្រូវបន្តអនុវត្តយុទ្ធសាស្រ្ត បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលត្រូវបានដាក់ចេញ ដោយរក្សាបាននូវសមិទ្ធិផលសំខាន់ៗ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលដែលសម្រេចបានក្នុងអំឡុងពេលកន្លងមកនេះ។ ម្យ៉ាងវិញទៀត បន្តការប្រុងប្រយ័ត្ន កុំឲ្យកើតមានឡើងកំហុសឆ្គង ជាពិសេស គិតត្រឹមតែការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយ បើកទ្វារដោយប្រញាប់ប្រញាល់និងធ្វេសប្រហែសក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ពោលគឺកុំអោយកើតមានរលកទី ២ នៃការឆ្លងរាលដាលជំងឺរាតត្បាតនៅវៀតណាមជាដាច់ខាត ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយភ្នាក់ងារសារព័ត៌មាននានា បន្តផ្តល់ព័ត៌មាននិងការប្រាស្រ័យទាក់ទងស្តីពីការបង្ការរនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីឱ្យប្រជាជនមានអារម្មណ៍ជឿជាក់នឹងនរចិត្តផងដែរ៕